ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានត្រួតពិនិត្យមើលកម្លាំងយោធា ដោយទៅទស្សនាការដ្ឋានផលិតនាវាមុជទឹកនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលការពារអាកាសថ្មី ដោយបរិហារកិច្ចសហប្រតិបត្តិការជើងទឹក រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA ថា កាលពីថ្ងៃទី២៤ធ្នូ លោកគីមជុងអ៊ុនបានទៅកាន់ការដ្ឋានកសាងនាវាមុជទឹកនុយបក្លេអ៊ែរ និងពិនិត្យការបាញ់សាកល្បងមីស៊ីលការពារអាកាសថ្មី ។ បែបនេះ បង្ហាញពីមហិច្ឆតាកម្លាំងនាវារបស់ក្រុងព្យុងយ៉ាងក្នុងបរិបទដែលកំពុងមានភាពតានតឹងខ្លាំងក្នុងតំបន់អាស៊ីភាគពាយ័ព្យ ។ ក្នុងឱកាសនៃទស្សនកិច្ចនោះមេដឹកនាំកូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំង គម្រោងរបស់កូរ៉េខាងត្បូងបំពាក់នាវាមុជទឹកនុយក្លេអ៊ែរ ជាមួយការជួយទ្រទ្រង់របស់សហរដ្ឋអាមេរិក ។លោកគីមជុងអ៊ុន ចាត់ទុកកិច្ចសហប្រតិបត្តិការនោះថា ជាការគំរាមកំហែងដែលត្រូវតែប្រឆាំងទប់់ទល់ ដោយលោកបរិហារពីអតុល្យភាពយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង ។ ភ្លើងខៀវត្រូវបានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ផ្ដល់ដល់ក្រុងសេអ៊ូល ក្នុងឱកាសទស្សនកិច្ចផ្លូវការ កាលពីខែតុលា បណ្ដាលឲ្យក្រុងព្យុងយ៉ាងខឹងយ៉ាងខ្លាំងក៏ទោះបីសមាសភាពគន្លឹះនៃកិច្ចព្រមព្រៀងនោះនៅមិនទាន់ច្បាស់លាស់ ពិសេស ទីតាំងសម្រាប់កសាងនាវាមុជទឹកធុននោះ ។ សម្រាប់កូរ៉េខាងជើងយល់ថា ការផ្ដួចផ្ដើមគំនិតនោះ កើតឡើងពេលភាពតានតឹងកំពុងមានការកើនឡើង ។ ចាប់តាំងពីខែមុនមកក្រុងព្យុងយ៉ាង ធ្លាប់បានលើកពីការប៉ុនប៉ងដ៏គ្រោះថ្នាក់មួយនៃការប្រឈមមុខដាក់គ្នា ហើយបានព្រមានពីលទ្ធភាពបាតុភូតដូមីណូនុយក្លេអ៊ែរមួយ។ កាលពីថ្ងៃទី២៤ធ្នូលោកគីមជុងអ៊ុនវាយតម្លៃថា សភាពការណ៍សន្តិសុខបច្ចុប្បន្ន ពិតជាអវិជ្ជមានដោយលាកថា ការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ សម្រាប់កងទ័ពជើងទឹកគឺជាភារកិច្ចបន្ទាន់និងជាការជ្រើសរើសដែលចាំបាច់។ លោកលើកពីការស្រាវជ្រាវលើអាវុធសម្ងាត់ថ្មីក្នុងសមុទ្រ ។ ក្នុងសេចក្ដីប្រកាសដាច់ដោយឡែកមួយKCNAក៏រាយការណ៍ដែរថា លោកគីមជុងអ៊ុនបានទៅទស្សនាការបាញ់សាកល្បងមីស៊ីលការពារអាកាសថ្មីបាញ់បានដល់កម្ពស់ខ្ពស់និងបាញ់បានឆ្ងាយ។ ការបាញ់សាកល្បងមីស៊ីលនោះធ្វើពីលើសមុទ្រខាងកើតហៅសមុទ្រជប៉ុន។ KCNAថា ពេលបាញ់សាកមីស៊ីលនោះបានទៅដល់គោលដៅ ក្នុងកម្ពស់២០០គីឡូម៉ែត្រ ៕

FILE – In this photo provided by the North Korean government, North Korea leader Kim Jong Un, second left, looks at what it says is a new nuclear attack submarine “Hero Kim Kun Ok” at an unspecified place in North Korea on Sept. 6, 2023. Independent journalists were not given access to cover the event depicted in this image distributed by the North Korean government. The content of this image is as provided and cannot be independently verified. Korean language watermark on image as provided by source reads: “KCNA” which is the abbreviation for Korean Central News Agency. (Korean Central News Agency/Korea News Service via AP, File)/XSEL805/23256287164594/PHOTO RELEASED BY NORTH KOREAN GOVERNMENT VIA KCNA/KNS. KOREA OUT. AP PROVIDES ACCESS TO THIS HANDOUT PHOTO TO BE USED SOLELY TO ILLUSTRATE NEWS REPORTING OR COMMENTARY ON THE EVENTS DEPICTED IN THIS IMAGE. FILE PHOTO/2309131006

