(ភ្នំពេញ)៖ ដោយមានការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានី នឹងដាក់ឲ្យដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈតេជោមាស តេជោយ៉ត នៅសួនច្បារមាត់ទន្លេ «មុខវត្តឧណ្ណាលោម» ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០ព្រឹកតទៅ ដោយឥតគិតថ្លៃ។
មន្ត្រីមន្ទីរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី២៩ មករា នេះថា បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋ ដែលមកកំសាន្តសប្បាយ នៅសួនច្បារ និងផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះ មានបង្គន់បុរស-នារី ចំនួន ២៥បន្ទប់ បង្គន់សម្រាប់ជនពិការ ចំនួន ១បន្ទប់ កន្ថោរនោម ចំនួន ១៦កំប្លេរ និងឡាវ៉ាបូលាងដៃ ចំនួន ១០កំប្លេរ។
មន្ត្រីដដែល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលប្រើប្រាស់បន្ទប់ទឹកនេះ សូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អទាំងអស់គ្នា៕









ប្រភព៖ Fresh News
